ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27

Thursday, 3 September 2026

សហរដ្ឋអាមេរិក ប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងធ្វើការជាមួយកម្ពុជា ក្នុងការទទួលបានលទ្ធផលសម្រេចជាក់ស្ដែង.....


សហរដ្ឋអាមេរិកប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងធ្វើការជាមួយកម្ពុជា ក្នុងការទទួលបានលទ្ធផលសម្រេចជាក់ស្ដែង។ នេះបើយោងតាមប្រភពព័ត៌មានពីបណ្តាញសង្គមការងារផ្លូវការ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ដែលបានផ្សាយចេញនាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ។

ប្រភពដដែល បានរំលេចថា លោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិក បានជួបពិភាក្សាការងារជាមួយលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីគូសបញ្ជាក់ពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងអាមេរិក និងកម្ពុជា ព្រមទាំងលើកទឹកចិត្តឱ្យកម្ពុជាធ្វើការស៊ើបអង្កេត និងចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងបណ្តាញឧក្រិដ្ឋជន ដែលភាគច្រើនជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជនឆ្លងដែនចិន ដែលប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។

ភាគីទាំងពីរបានពិភាក្សាអំពីឱកាសសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងការចែករំលែកព័ត៌មានអំពីការគំរាមកំហែងឆ្លងដែន ព្រមទាំងរបៀបដែលសហរដ្ឋអាមេរិកអាចផ្តល់ជំនួយបច្ចេកទេសដើម្បីកសាងសមត្ថភាពប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌកម្ពុជា។

តាមស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានបញ្ជាក់ថា ការគំរាមកំហែងឆ្លងដែនទាមទារឱ្យមានឆ្លើយតបជាអន្តរជាតិ ហើយសហរដ្ឋអាមេរិកកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីការពារទាំងពលរដ្ឋអាមេរិក និងកម្ពុជា តាមរយៈការបង្ក្រាបឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិត នៅគ្រប់ទីតាំងធ្វើសកម្មភាពរបស់ពួកគេ៕ 



No comments:

Post a Comment