ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27
Showing posts with label ព័ត៌មានជាតិ. Show all posts
Showing posts with label ព័ត៌មានជាតិ. Show all posts

Saturday, 31 October 2026

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញបន្តជួបសំណេះសំណាល និងប្រគល់ស្រូវពូជជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយ....


នារសៀលថ្ងៃទី៣១ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញបន្តជួបសំណេះសំណាល និងប្រគល់ស្រូវពូជជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ស្ថិតក្នុងឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ឯកឧត្តមរដ្ឋមន្រ្តី​ សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ រដ្ឋបាលស្រុកភ្នំស្រុក និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព និងការឧបត្ថម្ភស្បៀងបម្រុងដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋ៕





ក្រុមជំនួយការ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តនាំយកអំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម.....


រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ក្រុមជំនួយការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំយកអង្ករ និងថវិកា ដែលជាអំណោយឧបត្ថម្ភប្រចាំខែរបស់ សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ប្រគល់ជូនមណ្ឌលមែកឈើ ដែលជាមណ្ឌលថែទាំកុមារកំព្រា ក្នុងរាជធានីភ្នំពេញ។

ការឧបត្ថម្ភនេះបានបន្តជាប្រចាំខែ អស់រយៈពេលជិត ២ ឆ្នាំមកហើយ ក្នុងគោលបំណងរួមចំណែកសម្រាលបន្ទុកចំណាយប្រចាំថ្ងៃរបស់មណ្ឌល និងគាំទ្រដល់ការរស់នៅ ការថែទាំ និងការអប់រំរបស់កុមារ។

ក្នុងឱកាសនោះ ក្រុមជំនួយការក៏បានជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងមណ្ឌល ដើម្បីស្វែងយល់បន្ថែមអំពីស្ថានភាពរស់នៅ និងតម្រូវការចាំបាច់នានា។ ដោយមើលឃើញពីតម្រូវការសម្ភារៈសំណង់សម្រាប់ការសាងសង់អគារបន្ថែមរបស់មណ្ឌល ក្រុមជំនួយការក៏បានជម្រាបអំពីការឧបត្ថម្ភស៊ីម៉ង់ត៍ចំនួន ១០ តោនបន្ថែមទៀត ដែលជាអំណោយដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ដើម្បីរួមចំណែកគាំទ្រដល់ការសាងសង់អគារនេះ។

ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមជំនួយការបានចំណាយពេលជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយក្មួយៗក្នុងមណ្ឌល ព្រមទាំងចែកនំជូនក្មួយៗ និងផ្តល់ឱកាសឱ្យកុមារមួយចំនួនឡើងនិយាយដោយស្ម័គ្រចិត្ត អំពីការសិក្សា មុខវិជ្ជាដែលខ្លួនចូលចិត្ត និងក្តីស្រមៃសម្រាប់អនាគតរបស់ពួកគេ។ សកម្មភាពនេះបានបង្កើតបរិយាកាសកក់ក្តៅ និងរីករាយ ព្រមទាំងផ្តល់ឱកាសឱ្យកុមារបង្ហាញពីគំនិត បំណងប្រាថ្នា និងក្តីសង្ឃឹមរបស់ខ្លួន។

ការបន្តឧបត្ថម្ភ និងការយកចិត្តទុកដាក់នេះ បង្ហាញពីសារៈសំខាន់នៃការគាំទ្រដល់សុខុមាលភាពកុមារជាប្រចាំ មិនត្រឹមតែរួមចំណែកសម្រាលការលំបាកក្នុងជីវភាពរស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនឱកាសឱ្យកុមារទទួលបានការថែទាំ ការអប់រំ និងក្តីសង្ឃឹមក្នុងការកសាងអនាគតដ៏ល្អប្រសើរផងដែរ៕









រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បញ្ជាក់ថាការអភិវឌ្ឍធនធានមនុស្សដែលមានជំនាញច្បាស់លាស់ និងប្រកបដោយវិជ្ជាជីវៈ គឺជាកត្តាស្នូលសម្រាប់ធានាដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យមានចីរភាព.....


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចដល់សិក្ខាកាមចំនួន ២០០នាក់ ដែលរៀបចំឡើងដោយសមាគមក្លឹបទេសចរណ៍សៀមរាប នៅខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។ ពិធីនេះមានការចូលរួមពីតំណាងរដ្ឋបាលខេត្តសៀមរាប មូលនិធិអភិវឌ្ឍន៍ជំនាញ សាកលវិទ្យាល័យអង្គរ ក៏ដូចជាប្រតិបត្តិករទេសចរណ៍ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរដល់រដ្ឋបាលខេត្តសៀមរាបដែលបានសហការយ៉ាងសកម្មជាមួយក្រសួងទេសចរណ៍ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៦ដល់២០៣០។ ទន្ទឹមគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណដល់សមាគមក្លឹបទេសចរណ៍សៀមរាប ដែលបានខិតខំបណ្តុះបណ្តាលយុវជន និងអ្នកជំនាញទេសចរណ៍សរុប ៧០០នាក់ ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ដោយអនុលោមតាមស្តង់ដាសមត្ថភាពអាស៊ាន

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទោះបីជាកម្ពុជាអាចបណ្តុះបណ្តាលធនធានមនុស្សថ្មីបានជាង ២៥០០នាក់ក្នុងមួយឆ្នាំក៏ដោយ ក៏ចំនួននេះនៅតែមិនទាន់ឆ្លើយតបនឹងតម្រូវការទីផ្សារការងារទេសចរណ៍នៅឡើយ។ យោងតាមទិន្នន័យពីមូលនិធិអភិវឌ្ឍន៍ជំនាញ បច្ចុប្បន្នមានយុវជនជាង ៩ម៉ឺននាក់ត្រូវបានគាំទ្រផ្នែកបណ្តុះបណ្តាល ហើយក្នុងនោះមានជាង ៨៥០០នាក់ជាសិក្ខាកាមក្នុងវិស័យទេសចរណ៍

ការលើកកម្ពស់មូលធនមនុស្សត្រូវបានចាត់ទុកជាការងារអាទិភាពស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើគោលដៅពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត។ ក្រសួងទេសចរណ៍បាននិងកំពុងពង្រឹងគុណភាពអប់រំតាមរយៈការបណ្តុះបណ្តាលគ្រូបង្គោល និងការទទួលស្គាល់សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ជាច្រើនទីតាំង ដើម្បីធានាបាននូវស្តង់ដាគុណវុឌ្ឍិអាស៊ាន

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ឱ្យពង្រីកការគាំទ្រដល់យុវជនក្រីក្រ និងងាយរងគ្រោះ ព្រមទាំងជំរុញឱ្យអាជីវកម្មទេសចរណ៍យកចិត្តទុកដាក់លើការបណ្តុះបណ្តាលផ្ទៃក្នុងបន្ថែមទៀត។ ចំពោះសិក្ខាកាមទាំង ២០០នាក់ដែលបញ្ចប់វគ្គសិក្សានេះ ឯកឧត្តមបានជំរុញឱ្យបន្តការរៀនសូត្រពេញមួយជីវិត និងត្រូវផ្តល់សេវាកម្មជូនភ្ញៀវទេសចរដោយប្រើប្រាស់វិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់បំផុត។






Friday, 30 October 2026

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល....


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។







ក្រុមការងាររាជរដ្ឋាភិបាលខេត្តក្រចេះដោះស្រាយសំណើពលរដ្ឋបានជាង ១០០ករណីក្នុងត្រីមាសទី៣....


ខេត្តក្រចេះ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក្រោមការដឹកនាំរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញពីលទ្ធផលការងារដ៏សកម្មក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ ដោយបានដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានចំនួន ១១២ករណី តាមរយៈការរៀបចំវេទិកាសាធារណៈចំនួន ២០លើក។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងដាក់ទិសដៅបន្តនាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្នុងចំណោមសំណើ និងសំណូមពរសរុប ១៦៨ករណីដែលទទួលបានពីប្រជាពលរដ្ឋ ក្រុមការងារបានដោះស្រាយភ្លាមៗនៅនឹងកន្លែងចំនួន ៦៥ករណី និងដោះស្រាយតាមរយៈរដ្ឋបាលថ្នាក់ឃុំ ស្រុក ខេត្តបាន ៤៨ករណី។ ចំពោះបញ្ហាដែលនៅសេសសល់ ក្រុមការងារកំពុងបន្តដោះស្រាយ និងរៀបចំផែនការសម្រាប់គម្រោងថវិកាខាងមុខ ជាពិសេសចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗដូចជាផ្លូវ ស្ពាន និងប្រឡាយទឹក។

ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានអនុវត្តការងារតាមបែបយុទ្ធសាស្ត្រខ្យងបណ្តាក់គ្នា ដើម្បីក្តាប់ និងដោះស្រាយបញ្ហាជូនពលរដ្ឋបានទាន់ពេលវេលា។ ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃវេទិកាសាធារណៈថា ជាយន្តការដ៏ចាំបាច់ដើម្បីឱ្យប្រជាពលរដ្ឋបញ្ចេញមតិយោបល់ និងក្តីកង្វល់ផ្ទាល់ ដែលជួយឱ្យអាជ្ញាធរឆ្លើយតបបានចំគោលដៅ។

ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានណែនាំដល់មេភូមិ មេប៉ុស្តិ៍ មេឃុំ និងចៅសង្កាត់ ត្រូវបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លាភាព ដើម្បីពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើអាជ្ញាធរមូលដ្ឋាន។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការដោះស្រាយបញ្ហាជូនពលរដ្ឋ និងការធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ គឺជាកត្តាស្នូលក្នុងការអភិវឌ្ឍសហគមន៍ឱ្យកាន់តែរីកចម្រើន។

តំណាងរដ្ឋបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តពង្រឹងកិច្ចសហការជាមួយក្រុមការងាររាជរដ្ឋាភិបាល ដើម្បីជំរុញការផ្តល់សេវាសាធារណៈ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។




 

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រៀមដំណើរទស្សនកិច្ចទៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន.....


(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិនិត្យការរៀបចំឯកសារ និងត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រតិភូខេត្តកំពង់ចាម ទៅកាន់ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ដែលជាខេត្តសម្ព័ន្ធមេត្រីភាព នៅដើមខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ តបតាមការអញ្ជើញរបស់អភិបាលខេត្តហៃណាន។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំតូច សាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។

តាមគម្រោង ដំណើរទស្សនកិច្ចនេះមានរយៈពេល ៥ថ្ងៃ ៤យប់ ដោយមានប្រតិភូអមដំណើររួមមានថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាព និងមន្ត្រីជំនាញ។ ក្នុងអំឡុងពេលនោះ ប្រតិភូនឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តហៃណាន ព្រមទាំងចុះទស្សនកិច្ចតាមស្ថាប័ន និងទីតាំងសំខាន់ៗ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ។

ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តកំពង់ចាម និងខេត្តហៃណាន ព្រមទាំងជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហការលើវិស័យកសិកម្ម សុខាភិបាល វិនិយោគ និងវិស័យពាក់ព័ន្ធផ្សេងៗទៀត។

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានពិនិត្យលើការត្រៀមលក្ខណៈ និងបញ្ហាប្រឈមនានា ដើម្បីធានាឱ្យដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅដោយរលូន សម្រេចបាននូវជំនួបផ្លូវការរវាងថ្នាក់ដឹកនាំខេត្តទាំងពីរ និងនាំមកនូវលទ្ធផលជាក់ស្តែងសម្រាប់ការអភិវឌ្ឍខេត្តកំពង់ចាម៕











កិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានខេត្តក្រចេះ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងទិសដៅការងារបន្ត....


 AKP ក្រចេះ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦–

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅសាលមហោស្រពក្រុងក្រចេះ ខេត្តក្រចេះ។  









Thursday, 29 October 2026

សម្តេចធិបតី÷អ្នកណាថាយើងកំសាកក៏ថាចុះ ប៉ុន្តែយើងឱ្យតម្លៃលើអាយុជីវិតកងកម្លាំង និងប្រជាពលរដ្ឋ ព្រោះសង្គ្រាមមិនអាចបញ្ចប់សង្គ្រាមបានទេ....


AKP បាត់ដំបង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦--

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកពូជស្រូវ និងកញ្ចប់ស្បៀងជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅឯអាកាសយានដ្ឋានខេត្តបាត់ដំបង។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនូវសារនយោបាយយ៉ាងមុតមាំ និងប្រកបដោយការគិតគូរខ្ពស់ពីសុខសុវត្ថិភាពរបស់ប្រជាជាតិ ដោយបានគូសបញ្ជាក់យ៉ាងដូច្នេះថា «អ្នកណាថាយើងកំសាកក៏ថាចុះ ប៉ុន្តែយើងឱ្យតម្លៃលើអាយុជីវិតវីរកងទ័ព វីរនគរបាល និងប្រជាពលរដ្ឋស៊ីវិលរបស់យើង ព្រោះថាសង្គ្រាមមិនអាចបញ្ចប់សង្គ្រាមបានទេ! យើងជ្រើសយកយន្តការចរចា យន្តការច្បាប់អន្តរជាតិដើម្បីដោះស្រាយបញ្ហា»។

ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ គឺជាការបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព និងការយកអាយុជីវិតរបស់កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋជាធំ តាមរយៈការប្រើប្រាស់ដំណោះស្រាយដោយសន្តិវិធី និងការចរចាអន្តរជាតិ ជាជាងការបណ្តោយឱ្យមានអំពើហិង្សា ឬសង្គ្រាមដែលនាំមកនូវការវិនាសហិនហោច៕




សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ពេលណាប្រជាពលរដ្ឋជួបការលំបាក គឺមានវត្តមានរាជរដ្ឋាភិបាលជានិច្ច....


AKP បាត់ដំបង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦--

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកពូជស្រូវ និងកញ្ចប់ស្បៀងជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ដែលពិធីនេះប្រារព្ធឡើងនៅអាកាសយានដ្ឋានខេត្តបាត់ដំបង។

វត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី នាព្រឹកនេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលលើសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងមានក្តីកង្វល់ចំពោះបញ្ហាគ្រោះមហន្តរាយដោយទឹកជំនន់នាពេលថ្មីៗនេះ ព្រមទាំងបាននាំមកនូវការលើកទឹកចិត្តយ៉ាងខ្លាំងក្លាដល់រដ្ឋបាលខេត្តបាត់ដំបងផងដែរ។

ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងមុតមាំថា «ពេលណាប្រជាពលរដ្ឋជួបការលំបាក គឺមានវត្តមានរាជរដ្ឋាភិបាលជានិច្ច»។ សម្តេចបានសង្កត់ធ្ងន់លើស្មារតីសាមគ្គីភាព និងឯកភាពជាតិដ៏រឹងមាំរបស់ប្រជាពលរដ្ឋយើងក្នុងពេលជួបការលំបាក ដោយអំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើរាជរដ្ឋាភិបាល ព្រោះគ្រប់កាលៈទេសៈទាំងអស់ មិនថារដ្ឋបាលថ្នាក់មូលដ្ឋាន ក្រសួងស្ថាប័ន ឬកងកម្លាំងប្រដាប់អាវុធ គឺតែងតែនៅអម និងជួយយកអាសាប្រជាពលរដ្ឋជាប់ជានិច្ច។

សម្តេចធិបតីក៏បានលើកឡើងដែរថា ទោះបីជាប្រទេសជាតិធ្លាប់បានឆ្លងកាត់នូវកាលៈទេសៈដ៏លំបាកបំផុត ដូចជាសង្គ្រាមស៊ីវិល និងបញ្ហាសេដ្ឋកិច្ចផ្សេងៗក្នុងរយៈពេលជិត ៣០ ឆ្នាំកន្លងមកនេះក្តី ក៏រាជរដ្ឋាភិបាលតែងតែខិតខំប្រឹងប្រែងដោះស្រាយ និងកសាងប្រទេសជាតិឱ្យរីកចម្រើនជាបន្តបន្ទាប់។

ទន្ទឹមនឹងនេះ សម្តេចបានថ្លែងអំណរគុណជាថ្មីម្តងទៀតដល់គ្រប់បណ្តាអ្នកពាក់ព័ន្ធ អាជ្ញាធរខេត្ត ក្រុង ឃុំ សង្កាត់ ភូមិ កងកម្លាំងប្រដាប់អាវុធ មន្ទីរជំនាញ ព្រមទាំងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងគ្រប់គ្រងស្បៀងអាហារក្នុងកំឡុងពេលដ៏លំបាកនេះ។

យោងតាមរបាយការណ៍របស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា ជំនន់ទឹកភ្លៀងកន្លងមកនេះបានបង្កផលប៉ះពាល់ដល់ ដំណាំស្រូវសរុប ១២៣.០៧២ ហិកតា (ក្នុងនោះស្រូវទុំ ១៥.៦៣៨ ហិកតា និងខូចខាតដំណាំស្រូវ ៧៤.៣៨៨ ហិកតា)។ដំណាំសាកវប្បកម្ម និងឧស្សាហកម្ម ផលប៉ះពាល់សរុប ១៦.៣៧៤ ហិកតា (ខូចខាត ៨.៦៨០ ហិកតា)។ គ្រួសាររងផលប៉ះពាល់សរុប ៥៨.១០៣ គ្រួសារ (ក្នុងនោះគ្រួសាររងការខូចខាតធ្ងន់ធ្ងរមានចំនួន ៣៥.៧០៤ គ្រួសារ)៕