ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27

Wednesday, 2 September 2026

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ក្រសួងអធិការកិច្ច បានចុះធ្វើអធិការកិច្ច ២,៨០៧ អង្គភាព និងដោះស្រាយបណ្តឹងបញ្ចប់ ១៨៨ ករណី......


ក្នុងឱកាសជួបពិភាក្សាការងារជាមួយគណៈកម្មការទី១ នៃរដ្ឋសភា កលពីព្រឹកថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលរួមប្រជុំជាមួយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃរដ្ឋសភា ដើម្បីរាយការណ៍ពីវឌ្ឍនភាពការងារ និងទឹសដៅអនុវត្តបន្ត។

នៅក្នុងជំនួបទល់មុខជាមួយគណៈកម្មការទី១ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការទី១ ដោយមានការឆ្លើយឆ្លងពិភាក្សានូវសំណួរចំនួន៦ ឯកឧត្តម សុខ សូកេន បានបញ្ជាក់ថា៖ ក្រសួងសម្រេចបានការចុះធ្វើអធិការកិច្ចនៅតាមក្រសួង ស្ថាប័ន និងអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុប ២.៨០៧ អង្គភាព (ណែនាំឱ្យកែលម្អ ១.២១៦ អង្គភាព) ទទួលពិនិត្យ និងដោះស្រាយបណ្តឹងបានចំនួន ៤៣៥ បណ្តឹង (ដោះស្រាយបញ្ចប់ ១៨៨ បណ្តឹង), ចុះតាមដានការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងអនុសាសន៍ផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាលបាន ៣.៨៥៣ មុខសញ្ញា, ព្រមទាំងបានចុះអប់រំផ្សព្វផ្សាយច្បាប់ចំនួន ៦០០ លើក (អ្នកចូលរួម ១៣៥.៦១១ អង្គ/នាក់), រៀបចំវេទិកាសាធារណៈ ៤០ លើក (អ្នកចូលរួម ៣០.៣៣២ អង្គ/នាក់) និងចុះស្ទង់មតិចំនួន ១៦៨ លើក។

ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗក្នុងនីតិកាលទី៧ នៃរដ្ឋសភា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ តាមរយៈការអនុវត្តយុទ្ធសាស្ត្រ «ព៤ជ៤» របស់ក្រសួង ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីទិសដៅការងារ និងគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ ជាពិសេសការជំរុញបញ្ចប់ការរៀបចំឯកសារទស្សនាទាន ដើម្បីសម្រេចបានការរៀបចំ «សេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច» ឱ្យបានឆាប់ក្នុងពេលខាងមុខ។

សូមបញ្ជាក់ថា៖ នៅក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិក សមាជិកា នៃគណៈកម្មការទី១ និងឯកឧត្តម ដែលជាតំណាងនៃគណៈកម្មការទាំង៩ នៃរដ្ឋសភា ព្រមទាំង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ នៃក្រសួងអធិការកិច្ច នៅវិមានរដ្ឋសភា។ ក្នុងឱកាសនេះផងដែរ អង្គប្រជុំទាំងមូល ក៏បានជជែកពិភាក្សា ដោយបានផ្តល់មតិយោបល់ជាធាតុចូលយ៉ាងផុលផុស និងស៊ីជម្រៅទៅលើការងារសំខាន់ៗរបស់ក្រសួង ក៏ដូចជាវិស័យអធិការកិច្ចទាំងមូល ព្រមទាំងកិច្ចសហការរវាងអង្គការនីតិប្រតិបត្តិ និងនីតិបញ្ញត្តិឱ្យកាន់តែពេញលេញបន្ថែមទៀត ដើម្បីចូលរួមពង្រឹងវិស័យអធិការកិច្ចនៅកម្ពុជា ក៏ដូចជាការចូលរួមបម្រើនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្រ្តី បានរំលឹកនូវការគោរពដឹងគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំរាជរដ្ឋាភិបាលនាពេលកន្លងមក ក្នុងការអនុវត្តដោយជោគជ័យនូវយុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្រ្តចតុកោណទាំងបួនដំណាក់កាល ដោយបានកសាងគ្រឹះយ៉ាងរឹងមាំ និងនាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងការបន្តដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការគោរពអរគុណជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់លើការងារនៃវិស័យអធិការកិច្ចកន្លងមក។






Tuesday, 1 September 2026

អភិបាលខេត្តកំពង់ចាម អញ្ជើញប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ឆ្នាំ២០២៦ នៅវិទ្យាល័យព្រះសីហនុ ....


(កំពង់ចាម)៖ ថ្លែងនៅក្នុងពិធីប្រកាសបិទផ្សាយលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានប្រកាសរបាយការណ៍ផ្លូវការស្តីពីលទ្ធផលនៃការប្រឡង ដោយក្នុងនោះ បេក្ខជនប្រឡងជាប់សរុបមានចំនួន ៧,៤២៧ នាក់ ស្មើនឹង ៨៥.៤២% នៃចំនួនបេក្ខជនមកប្រឡងសរុប ៨,៥១៧ នាក់។

យោងតាមទិន្នន័យលម្អិតពីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានឱ្យដឹងថា ចំនួនបេក្ខជនដែលប្រឡងជាប់តាមនិទ្ទេសនីមួយៗរួមមាន៖ និទ្ទេស A១០០នាក់ (ស្រី៦៣នាក់) , និទ្ទេស B ៤៩៨នាក់  (ស្រី៣៣៥នាក់) និទ្ទេស C ១,៤៦៩នាក់ (ស្រី១,០០៨នាក់) និទ្ទេស D ២,៩៣៧នាក់ (ស្រី១,៨៦៤នាក់) និទ្ទេស E ៣,០៩៨ នាក់ (ស្រី ១,៧៨៧នាក់)។

នាឱកាសនោះផងដែរ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ-អ្នកគ្រូ អាណាព្យាបាល និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ជួយបណ្តុះបណ្តាល និងបង្កលក្ខណៈងាយស្រួលដល់ដំណើរការប្រឡងឱ្យប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងមានតម្លាភាព។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់ការលើកទឹកចិត្ត និងផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សដែលប្រឡងជាប់ទាំងអស់ ត្រូវបន្តខិតខំស្រាវជ្រាវ និងក្រសោបយកចំណេះដឹងបន្ថែមទៀតនៅកម្រិតឧត្តមសិក្សា ឬជំនាញបច្ចេកទេស ដើម្បីក្លាយជាទំពាំងស្នងឫស្សី និងជាធនធានមនុស្សដ៏មានសក្តានុពលក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ និងខេត្តកំពង់ចាមឱ្យកាន់តែរីកចម្រើនទៅមុខ៕










ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំពង្រឹងការងារផ្សព្វផ្សាយព័ត៌មាន និងគ្រប់គ្រងសាធារណមតិ ជាមួយមន្ត្រីនាំពាក្យ និងមន្ត្រីព័ត៌មាននៃក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាល.....


(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីនាំពាក្យ និងមន្ត្រីព័ត៌មាននៃក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារផ្សព្វផ្សាយព័ត៌មាន ការគ្រប់គ្រងព័ត៌មាន និងសាធារ ណមតិ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពការងារនាំពាក្យ និងទំនាក់ទំនងរវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ទាន់ពេលវេលា និងមានសង្គតិភាព។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា គោលដៅសំខាន់នៃកិច្ចប្រជុំនេះ គឺពង្រឹង «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ក្នុងក្របខណ្ឌរាជរដ្ឋាភិបាល លើការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ។ ការងារនេះទាមទារឱ្យក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ បង្កើនកិច្ចសហការ និងការសម្របសម្រួលឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីសម្រេចបាននូវលទ្ធផលរួម ស្របតាមទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម នេត្រ ភក្ត្រា ក៏បានលើកឡើងពីសារៈសំខាន់នៃការធ្វើទំនើបកម្មវិស័យព័ត៌មាន និងការរួមបញ្ចូលគ្នារវាងប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើម្បីពង្រីកសមត្ថភាពក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន ឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការរបស់សាធារ ណជន។

NES_CAFE ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានរំឭកឡើងវិញនូវអនុសាសន៍ណែនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធនឹងការងារគ្រប់គ្រងព័ត៌មាន ដោយត្រូវបន្តជំរុញ និងលើកកម្ពស់ការផលិត និងផ្សព្វផ្សាយមាតិកាអំពីគោលនយោបាយ កម្មវិធី សកម្មភាព និងសមិទ្ធ ផលរបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ ឱ្យកាន់តែសកម្ម ទូលំទូលាយ ទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ជាពិសេស ត្រូវយកចិត្តទុកដាក់លើការផ្សព្វផ្សាយសមិទ្ធផលជាក់ស្តែងនៅតាមមូលដ្ឋាន ដែលកំពុងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំឱ្យបង្កើនស្មារតីបុរេសកម្ម ការ ទទួលខុសត្រូវ និងភាពម្ចាស់ការ ក្នុងការតាមដាន ប្រមូល ចងក្រង ផលិត និងផ្សព្វផ្សាយព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវស្មារតី «២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍» ដើម្បីធានាថា ព័ត៌មានដែលមានភាពត្រឹមត្រូវ ប្រភពច្បាស់លាស់ និងទាន់ពេលវេលា ត្រូវបានផ្សព្វផ្សាយទៅកាន់សាធារណ ជនយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យប្រើប្រាស់ឱ្យអស់សក្តានុពល និងពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធផ្សព្វផ្សាយជាតិ និងថ្នាលឌីជីថលនានា ជាពិសេស ទូរទស្សន៍ជាតិកម្ពុជា ឱ្យដើរតួនាទីកាន់តែសកម្ម និងក្លាយជាស្នូលសំខាន់មួយក្នុងការផ្សព្វផ្សាយព័ត៌មានជូនសាធារណជន។

ជាចុងក្រោយ ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ការងារព័ត៌មានក្នុងសម័យឌីជីថល ត្រូវការការផ្លាស់ប្តូរទស្សនៈ និងរបៀបធ្វើការឱ្យស្របទៅនឹងតម្រូវការជាក់ស្តែង ដោយផ្លាស់ប្តូរពីការផ្សព្វផ្សាយព័ត៌មានតែប៉ុណ្ណោះ ទៅជាដំណើរការការងារដែលមានលក្ខណៈជាប្រព័ន្ធ ចាប់ពីការស្តាប់ ការយល់ ការសម្រេច ការផ្សព្វផ្សាយ ការទទួលមតិយោបល់ ការឆ្លើយតប ការវាស់វែងលទ្ធផល និងការកែលម្អជាបន្តបន្ទាប់។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការអនុវត្តបែបនេះ នឹងរួម ចំណែកធ្វើឱ្យការងារព័ត៌មានកាន់តែមានប្រសិទ្ធភាព ឆ្លើយតបបានទាន់ពេលវេលា មានសង្គតិភាព និងកាន់តែជិតស្និទ្ធជាមួយតម្រូវការ និងការចាប់អារម្មណ៍របស់សាធារ ណជន ព្រមទាំងរួមចំណែកពង្រឹងការយល់ដឹងរបស់ប្រជា ពលរដ្ឋអំពីគោលនយោបាយ សកម្មភាព និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល៕









 

អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យ វឌ្ឍនភាពសំណង់ និងការស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រទឹកឆា ......

(ខេត្តកំពង់ចាម)៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាននិងអ្នក ពាក់ព័ន្ធ អញ្ជើញចុះពិនិត្យ វឌ្ឍនភាពសំណង់ទ្វារទឹក ប្រឡាយ និងការស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រទឹកឆាខាងលិច និងទឹកឆាខាងកើត ស្ថិតនៅក្នុងឃុំបឹងណាយ និងឃុំក្រូច ស្រុកព្រៃឈរ។

ដំណើរអញ្ជើញចុះពិនិត្យផ្ទាល់នេះ គឺដើម្បីជំរុញ និងធានាគុណភាពនៃការស្ថាបនាប្រព័ន្ធធារាសាស្ត្រដ៏មានសារៈសំខាន់មួយនេះ ឱ្យឆ្លើយតបទៅនឹងតម្រូវការទឹកស្រោចស្រពដំណាំកសិកម្មជូនប្រជាពលរដ្ឋ។ 

បើតាមបញ្ជាក់របស់មន្ត្រីជំនាញ បានឱ្យដឹងថា ការសាងសង់ និងជួសជុលប្រព័ន្ធធារាសាស្ត្រទឹកឆា គឺជាគម្រោងស្ដារឡើងវិញ ដែលបានចែកចេញជា ២ ប្រភេទរួមមាន៖ ១. ប្រព័ន្ធធារាសាស្ត្រទឹកឆាខាងកើត

ប្រឡាយបេតុង (C)៖ ចំនួន ២ ខ្សែ ប្រវែងស្មើនឹង ២ គីឡូម៉ែត្រ។ ប្រឡាយរងដី៖ ចំនួន ២ ខ្សែ ប្រវែងស្មើនឹង ១៧.៥០៥ គីឡូម៉ែត្រ។ សំណង់សិល្បការ (តូច-ធំ)៖ ចំនួន ១១៦ កន្លែង ដោយអាចផ្គត់ផ្គង់ និងស្រោចស្រពលើផ្ទៃដីកសិកម្មទំហំ ៩៧០ហិកតា ស្មើនិង១.២៦១គ្រួសារ។

២. ប្រព័ន្ធធារាសាស្ត្រទឹកឆាខាងលិច

ប្រឡាយបេតុង (A-B)៖ ចំនួន ៩ ខ្សែ ប្រវែងស្មើនឹង ៤.១២ គីឡូម៉ែត្រ។ សំណង់សិល្បការ (តូច-ធំ)៖ ចំនួន ៦១ កន្លែង។ ផលប្រយោជន៍៖ អាចស្រោចស្រពលើផ្ទៃដីកសិកម្មទំហំ ៩៥០ហិកតា ជូនប្រជាពលរដ្ឋចំនួន ១,២៧៦គ្រួសារ។

វឌ្ឍនភាពនៃការអនុវត្តគម្រោងគម្រោងសាងសង់នេះបានចាប់ផ្តើមបើកដ្ឋានការដ្ឋានកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ និងគ្រោងបញ្ចប់ទាំងស្រុងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ ដោយសម្រេចបានលទ្ធផលបច្ចុប្បន្នដូចខាងក្រោម៖

ការងារប្រឡាយរងដី និងប្រឡាយបេតុង៖ សម្រេចបាន ១០០% ការងារសំណង់សិល្បការ៖ សម្រេចបាន ៩០%។ 

តាមរយៈប្រព័ន្ធធារាសាស្ត្រទឹកឆា (លិច-កើត) នេះ វានឹងក្លាយជាកម្លាំងចលករដ៏មានសក្តានុពលក្នុងការជួយសម្រួលដល់ការធ្វើកសិកម្មរបស់ប្រជាពលរដ្ឋក្នុងស្រុកព្រៃឈរ ឱ្យទទួលបានទិន្នផលខ្ពស់ និងបង្កើនជីវភាពគ្រួសារកាន់តែប្រសើរឡើង។

ឯកឧត្តម អភិបាលខេត្ត បានចាត់ឱ្យមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បន្តការតាមដាន ការអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធខាងកើតនេះ ឱ្យបានជាប់ជាប្រចាំ ដើម្បីសំណង់ធានាបាននូវគុណភាព និងការប្រើប្រាស់បានគង់វង្សយូរអង្វែង៕










អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកុមារកំព្រា នៅមណ្ឌលកុមារកំព្រា ខេត្តកំពង់ចាម.....


(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកុមារកំព្រា ដែលកំពុងស្នាក់នៅ និងសិក្សារៀនសូត្រ នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រា ខេត្តកំពង់ចាម ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម។

នៅក្នុងឱកាសប្រកបដោយបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅនោះ ឯកឧត្តម អភិបាលខេត្ត បានបង្ហាញនូវក្តីអាណិតស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព ព្រមទាំងការរស់នៅរបស់កុមារទាំងអស់។ ឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងបានលើកទឹកចិត្តឱ្យក្មួយៗកុមារកំព្រាទាំងអស់ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ស្ដាប់បង្គាប់លោកគ្រូ អ្នកគ្រូ និងអ្នកថែទាំ ដើម្បីកសាងអនាគតដ៏ភ្លឺស្វាង និងក្លាយជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ប្រទេសជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់មន្ត្រីបុគ្គលិក និងអ្នកថែទាំទាំងអស់នៅក្នុងមជ្ឈមណ្ឌល ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់មើលថែទាំ ផ្ដល់ការអប់រំ និងក្ដីស្រឡាញ់ដល់កុមារទាំងនោះដូចជាកូនចៅបង្កើត៕









Sunday, 30 August 2026

កងពលតូចលេខ៧០ បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ២០២៦....


(ភ្នំពេញ)​៖​ នាព្រឹកថ្ងៃទី៣១​ ខែសីហា  ឆ្នាំ២០២៦​ លោកឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការកងពលតូចលេខ៧០​ អញ្ជេីញជាអធិបតីភាពក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ២០២៦​  នៅទីបញ្ជាការកងពលតូចលេខ៧០ ។ 

ក្នុងពិធីនេះដែរ លោកមេបញ្ជាការកងពល​ បានមានប្រសាសន៍ថា ការងារ​ទទួលបានលទ្ធផលល្អ គឺកើតចេញពីការសហការរួមគ្នារបស់យោធិនយើងទាំងអស់គ្នា ខិតខំអស់ពីកម្លាំងកាយ កម្លាំងចិត្ត​ ប្រាជ្ញា​ ស្មារតី ក្នុងការបំពេញភារកិច្ចដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក បានប្រគល់ឲ្យដើម្បីរួមគ្នាពិនិត្យវាយតម្លៃលើសភាពការណ៍ទូទៅ និងលើការដកពិសោធន៍ការងារកន្លងមក ក៏ដូចជាកំណត់អំពីទិសដៅវិធានការនានា។ 

ជាចុងបញ្ចប់​ លោកឧត្តមសេនីយ៍ឯក​ ហែម​ ថា​ បានថ្លែងអំណរគុណ​ ​និងជូនពរដល់មេបញ្ជាការរង​ នាយទាហាន​ នាយទាហានរង​ និងពលទាហានទាំងអស់​ សូមបំពេញការងារទទួលបានលទ្ធផលល្អ និងជោគជ័យគ្រប់ភារកិច្ចដែលកងពលបានប្រគល់ជូន​ និងជួបពុទ្ធពរទាំងប្រាំប្រការគឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ និងបដិភាណៈ​ កុំបីឃ្លៀងឃ្លាតឡើយ៕









និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់អភិបាលកិច្ចសាជីវកម្មល្អ ការកសាងសមត្ថភាព និងការអភិវឌ្ឍវិជ្ជាជីវៈដល់អភិបាល......

នារសៀលថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក

 ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា គ.ស.២០២៦

 ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គ

បណ្ឌិតសភាចារ្យ  អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអាជ្ញាធ

រសេវាហិរញ្ញវត្ថុមិនមែនធនាគារ ន.ម.ក. បានចុះអនុស្សរណៈ

នៃការយោគយល់គ្នា (MOU) ជាមួយសភាពាណិជ្ជកម្ម

អន្តរជាតិនៃកម្ពុជា នៅសណ្ឋាគារ Hyatt Regency Phnom

 Penh។ ការចុះ MOU នេះ មានគោលបំណងពង្រឹងកិច្ចសហ

ប្រតិបត្តិការក្នុងការលើកកម្ពស់អភិបាលកិច្ចសាជីវកម្មល្អ ការ

កសាងសមត្ថភាព និងការអភិវឌ្ឍវិជ្ជាជីវៈដល់អភិបាល ព្រម

ទាំងសិក្សាលទ្ធភាពក្នុងការបង្កើតវិទ្យាស្ថានអប់រំអភិបាលនៅ

ក្នុងទីផ្សារមូលធនរបស់ប្រទេសកម្ពុជា។

បេក្ខជនដែលបានបញ្ចប់ដោយជោគជ័យនូវវគ្គបណ្តុះបណ្តាលអភិបាលដែលទទួលស្គាល់ដោយ ន.ម.ក. និងត្រូវបញ្ចូលក្នុងបញ្ជីឈ្មោះបេក្ខភាពអភិបាលឯករាជ្យមានគុណវុឌ្ឍិក្នុងវិស័យមូលបត្រដែលទទួលស្គាល់ដោយ ន.ម.ក.។ ពិធីនេះ ត្រូវបានរៀបចំឡើងរួមជាមួយពិធីប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាលអភិបាលដែលទទួលស្គាល់ដោយ ន.ម.ក.  ជូនដល់សិក្ខាកាមដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យផងដែរ។

កិច្ចសហប្រតិបត្តិការនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ ន.ម.ក. និងភាគីពាក់ព័ន្ធ ក្នុងការពង្រឹងអភិបាលកិច្ចសាជីវកម្ម លើកកម្ពស់វិជ្ជាជីវៈដល់អភិបាល និងរួមចំណែកដល់ការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជាឱ្យកាន់តែមាន តម្លាភាព ភាពធន់ ទំនុកចិត្ត និងចីរភាព។ ពិធីនេះ មានការចូលរួមពីតំណាងសភាពាណិជ្ជកម្មកម្ពុជា សមាគមធនាគារ សមាគមមីក្រូហិរញ្ញវត្ថុ Corporate Connections in Cambodia និងក្រុមហ៊ុនពាក់ព័ន្ធផ្សេងទៀត។