ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា ដែលរៀបចំដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង
នៅថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អនុប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ជាតំណាងឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានអញ្ជើញដឹកនាំក្រុមការងារ ចុះធ្វើសិក្ខាសាលាស្តីពី “ការកំណត់គោលដៅជីវិត ការជ្រើសរើសជំនាញថ្នាក់ឧត្តមសិក្សា និងការត្រៀមចាប់យកទីផ្សារការងារក្នុងស្រុកនិងអាស៊ាន” ដល់សិស្សថ្នាក់ទី១២ សរុបចំនួន ៣៣៩នាក់ នៅវិទ្យាល័យ ចំនួន ២ រួមមាន៖ វិទ្យាល័យ ព្រែកក្របៅ ចំនួន ១៥១នាក់ និងនៅវិទ្យាល័យ រស្មីសាមគ្គី ចំនួន ១៨៨នាក់ ក្នុងស្រុកពាមជរ ខេត្តព្រៃវែង។
ពិធីបើកសិក្ខាសាលាទាំងពីរវិទ្យាល័យ ខាងលើ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សុន សុគុណ អភិបាលរងស្រុកពាមជរ ជាតំណាងលោក យស ស៊ីណាត អភិបាល នៃគណៈអភិបាលស្រុកពាមជរ។
សូមបញ្ជាក់ជូនថា សិក្ខាសាលាទាំងពីរទីតាំងនេះ ត្រូវបានធ្វើបទបង្ហាញដោយឯកឧត្តមបណ្ឌិត ទូច វណ្ណៈ លោកបណ្ឌិត ទូច សុខៈ លោក សក ឡី លោកបណ្ឌិត ឈួន សុវណ្ណសាក់ និងលោក សេង បូលីន នៅបរិវេណវិទ្យាល័យ ព្រែកក្របៅ និងនៅសាលប្រជុំសាលាស្រុកពាមជរ៕
Sunday, 19 July 2026
Home
/
ព័ត៌មានជាតិ
/
បណ្ឌិត ទូច វណ្ណៈ និងបណ្ឌិត ទូច សុឃៈ ចុះធ្វើសិក្ខាសាលាតម្រង់ទិសសិស្សថ្នាក់ទី១២ ចំនួន ៣៣៩នាក់ នៅស្រុកពាមជរ
បណ្ឌិត ទូច វណ្ណៈ និងបណ្ឌិត ទូច សុឃៈ ចុះធ្វើសិក្ខាសាលាតម្រង់ទិសសិស្សថ្នាក់ទី១២ ចំនួន ៣៣៩នាក់ នៅស្រុកពាមជរ
Tags
# ព័ត៌មានជាតិ
Morodok-Khmengwat
អង្គភាពសារព័ត៌មាន "មរតកក្មេងវត្ត" ចេញផ្សាយព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃក្នុងន័យបំរើសង្គមជារួម ដោយមិនពាក់ពន្ធ័និន្នាការនយោបាយណាឡើយ ។ ចំពោះព័ត៌មានដែលចេញផ្សាយទៅបើមានកំហុស ឬចំណុចខ្វះខាតដោយអចេតនាណាមួយ លោកអ្នកអាចបំភ្លឺមកយើងខ្ញុំ ដើម្បីក្រុមការងារធ្វើការកែតំរូវ ក៏ដូចជាផ្សាយឡើងវិញតាមលេខទំនាក់ទំនងTelegram: 095 95 55 22 - 012 65 53 88 - 015 96 2727 ។
ព័ត៌មានជាតិ
Tags:
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)





No comments:
Post a Comment