ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27

Sunday, 19 July 2026

ឯកឧត្តម ផូ ផារិទ្ធ​ បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃ​ដំណាក់កលទី១ លើការងារថែទាំផ្លូវប្រចាំចំនួន ៥ខ្សែ ដោយក្រាលកៅស៊ូ​ DBST ប្រវែងសរុប​ ១៥៣​ ៧៥០ម​ ក្នុងខេត្តកំពង់ធំ....

[English Below] ខេត្តកំពង់ធំ​៖ នាថ្ងៃសុក្រ​ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី​ អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា​ ឆ្នាំ២០២៦ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ​ ដោយមានការចូលរួមពី​ លោកជំទាវ​ ឯក​ គន្ធវារី​ អនុរដ្ឋលេខាធិការ​ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន​ ក្រសួងអភិវឌ្ឍន៍ជនបទ​ និងក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ និងមន្ទីរអភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ធំ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃ​ដំណាក់កលទី១ លើការងារថែទាំផ្លូវប្រចាំចំនួន ៥ខ្សែ ដោយក្រាលកៅស៊ូ​ DBST ប្រវែងសរុប​ ១៥៣​ ៧៥០ម​ ទទឹង​ ៥ម​ និង៦ម​ ស្ថិតក្នុងឃុំជ័យ​ ឃុំសំបូរ​ ឃុំឈូក​ ឃុំគោល​ ឃុំក្លែងឈើទាល​ ឃុំសន្តាន់​ ឃុំមានជ័យ​ ឃុំងន​ ឃុំកំពង់ចិនជើង​ ឃុំទ្រា​ ឃុំបន្ទាយស្ទោង​ ឃុំដូង​ ឃុំសាមគ្គី​ ឃុំក្រយា​ ឃុំសាគ្រាម​ ឃុំត្បែង​ ឃុំនីពេជ្រ​ ឃុំផាន់ញើម​ ឃុំចំណារក្រោម​ និងឃុំចំណារលើ​ ស្រុកកំពង់ស្វាយ​ ស្រុកប្រាសាទសំបូរ​ ស្រុកសណ្តាន់​ ស្រុកប្រាសាទបល្ល័ង្គ​ និងស្រុកស្ទោង​ ខេត្តកំពង់ធំ​ (គម្រោងលេខ​ DRR-RM-2026-No.004) អនុវត្តដោយនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋាចនាសម្ព័ន្ធផ្លូវជនបទ​ ប្រើប្រាស់ថវិកាជំពូក​៦១​ ។

បន្ទាប់ពីបានចុះត្រួតពិនិត្យ វាយតម្លៃ​ និងប្រជុំពិភាក្សាលើការងារខាងលើ គណ:កម្មាធិការអន្តរក្រសួងបានឯកភាពទទួលយកគម្រោងខាងលើនេះ ។

Kampong Thom Province: On Friday, July 17, 2026, H.E. Pho Pharith, Secretary of State and member of the Procurement Committee, representing the high esteem of H.E. Chhay Rithisen, Minister of Rural Development, accompanied by H.E. Ek Kunthavary, Undersecretary of State, led an inter-ministerial committee to conduct an inspection and assessment.

The committee, consisting of representatives from the Ministry of Rural Development, the Ministry of Economy and Finance, and the Kampong Thom Provincial Department of Rural Development, visited the sites to evaluate the first phase of routine road maintenance. The project covers five road sections totaling 153,750 meters in length with widths of 5 and 6 meters, all surfaced with DBST asphalt.

These roads span across numerous communes, including Chey, Sambour, Chhuk, Kol, Klay Chheu Teal, Santan, Mean Chey, Ngon, Kampong Chen Cheung, Trea, Banteay Stung, Doung, Samakki, Kraya, Sakream, Tbeng, Ni Pech, Phan Nhoem, Chnar Kraom, and Chnar Leu, located within Kampong Svay, Prasat Sambour, Sandan, Prasat Balangk, and Stung districts in Kampong Thom province.

The project (Reference No. DRR-RM-2026-No.004) was executed by the Department of Rural Infrastructure Development, utilizing funds from Chapter 61. Following a thorough site inspection, assessment, and consultative meeting, the inter-ministerial committee officially approved and accepted the completed work.







No comments:

Post a Comment