ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27

Friday, 17 July 2026

World Cup 2026៖ ក្មេងតូច Yamal ដែល Messi ធ្លាប់ងូតទឹកឱ្យ ត្រូវប្រឈមមុខដាក់គ្នាជាប្រវត្តិសាស្រ្តលើកដំបូងក្នុងរយៈពេល ១៩ឆ្នាំ

(បរទេស)៖ ក្មេងតូច Lamine Yamal ដែលជាខ្សែប្រយុទ្ធដ៏លេចធ្លោរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែល Lionel Messi ធ្លាប់ងូតទឹកឱ្យកាលពីឆ្នាំ២០០៧ នៅក្នុងកម្មវិធីសប្បុរសធម៌មួយទាំង Yamal ទើបអាយុ ៥ខែ, ពេលនេះពួកគេទាំងពីរបានក្លាយជាកីឡាករជម្រើសជាតិរបស់ពួកគេរៀងៗខ្លួន ហើយក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងដែរ។

ជាពិសេសនោះអ្នកទាំងពីរ នឹងត្រូវប្រឈមមុខដាក់គ្នាជាប្រវត្តិសាស្រ្តក្នុងរយៈពេល ១៩ឆ្នាំ ដើម្បីដណ្តើមយកជ័យជម្នះ World Cup 2026 ជូនជាតិមាតុភូមិរបស់ពួកគេរៀងៗខ្លួននាម៉ោង ២រំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដានៅទឹកដីសហរដ្ឋអាមេរិក។

ជំនួបវគ្គផ្តាច់ព្រ័ត្រនេះដែរ ប្រៀបដូចជាពូជួបនឹងក្មួយ នៅពេល Messi វ័យជាង ៣៩ឆ្នាំ ហើយ Yamal វិញ មានវ័យទើបតែ ១៨ឆ្នាំប៉ុណ្ណោះ។

១៖ Messi គឺជានរណា?

Messi គឺជាកីឡាករបាល់ទាត់ឆ្នើមប្រចាំក្រុមជម្រើសជាតិអាហ្សង់ទីន ស្ថិតក្នុងវ័យជាង ៣៩ឆ្នាំហើយនាពេលនេះ ដែលធ្លាប់បានរួមចំណែកជួយក្រុមនៅតំបន់អាមេរិកឈ្នះជើងឯក World Cup 2022 នៅប្រទេសកាតា។

ចុងសប្តាហ៍នេះ ខ្សែប្រយុទ្ធពាក់លេខ១០ ដែលកំពុងប្រកបអាជីពបាល់ទាត់ក្នុងក្លិប Inter Miami CF ក្នុងលីគសហរដ្ឋអាមេរិក ក្នុងនាមប្រធានក្រុមផងនោះ ត្រូវដឹកនាំអាហ្សង់ទីនការពារតំណែងជើងឯក World Cup ទល់នឹងអេស្ប៉ាញដែលមាន Lamine Yamal មកពីក្លិប FC Barcelona ដែលរូបគេធ្លាប់លេងជិត ២០ឆ្នាំទៀតផង។

២៖ Yamal គឺជានរណា?

Lamine Yamal គឺជាខ្សែប្រយុទ្ធជំនាន់ថ្មីរបស់អេស្ប៉ាញ និងក៏ជាម្ចាស់អាវលេខ១០ នៅក្លិប Barcelona ដែល Messi ធ្លាប់ពាក់ កាលលេងនៅទឹកដីអេស្ប៉ាញនោះដែរ មុនពេលចាកចេញនៅឆ្នាំ២០២១។

Yamal ត្រូវបានគេចាត់ទុកជាតួឯករបស់អេស្ប៉ាញ ក្រោយពេលរួមចំណែកជួយក្រុមគោជល់មួយនេះដណ្តើមបានជើងឯកអឺរ៉ុប UEFA Euro 2024 នៅប្រទេសអាល្លឺម៉ង់ មុនពេលបង្ហាញខ្លួននៅ World Cup 2026 លើកដំបូងសម្រាប់រូបគេទៀតផង៕


No comments:

Post a Comment