ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27

Thursday, 3 September 2026

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យ នៅវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស....


(កំពង់ចាម) ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុនចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន លោកតា លោកយាយ និងបងប្អូនប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យ នៅវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ លាង វួចឆេង សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ។ 

ពិធីដ៏អធិកអធមនេះ ធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ លាង វួចឆេង សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោកជំទាវអ្នកតំណាងរាស្ត្រ និងតំណាងក្រសួងធម្មការ និងសាសនា ផងដែរ។ 

បើតាមសង្ឃដីការព្រះធម្មសីលវង្សា ជិន សាវឿន ព្រះចៅអធិការវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស បានមានថេរដីកាថា សមិទ្ធផលសាលាបុណ្យថ្មីនេះ មិនត្រឹមតែជាកេរដំណែលប្រវត្តិសាស្ត្រនៅក្នុងអារាមវត្តភ្នំប្រុសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើផលប្រយោជន៍យ៉ាងសំខាន់ ក្នុងការសម្រួលដល់ការទទួលស្វាគមន៍ពុទ្ធបរិស័ទ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិតឆ្ងាយ ដែលអញ្ជើញមកធ្វើបុណ្យទាន សាងកុសល និងប្រារព្ធពិធីបុណ្យផ្សេងៗទៅតាមប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល និងសមរម្យជាងមុន។

ព្រះធម្មសីលវង្សា ជិន សាវឿន ព្រះចៅអធិការវត្តសុវណ្ណគិរីរតនៈ (ភ្នំប្រុស) បានមានថេរដីកាសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអរព្រះគុណ អរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ ព្រមទាំងគ្រួសារ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការសាងសង់សាលាបុណ្យថ្មីនេះឡើង៕

















No comments:

Post a Comment