ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27

Thursday, 22 October 2026

សម្តេចតេជោ រំលឹងពីព្រឹត្តិការណ៍ មុនថ្ងៃឈានដល់ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលនិយមហៅថា(កិច្ចព្រមព្រៀងប៉ារីស) ២៣ តុលា ១៩៩១.....


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ បានសរសេរសារលើកឡើងពីព្រឹត្តិការណ៍ មុនថ្ងៃឈានដល់ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលនិយមហៅថា(កិច្ចព្រមព្រៀងប៉ារីស) ២៣ តុលា ១៩៩១។

តាមរយៈបណ្តាញសង្គមការងារផ្លូវការ សម្តេចតេជោ បានសរសេរថា «ក្រឡេកមើលទៅក្រោយ! ថ្ងៃ២៣តុលា១៩៩១ម៉ោង៣ល្ងាចនៅទីក្រុងប៉ារីសប្រទេសបារាំងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលនិយមហៅថា(កិច្ចព្រមព្រៀងប៉ារីស)។

ដើមឈើមួយដើមត្រូវមានគល់ មានដើម មានមែក មានស្លឹកទើបហៅថាដើមឈើបាន។ ដូចគ្នានេះដែរកិច្ចព្រមព្រៀងប៉ារីស បានចាប់ផ្តើមពីជំនួបចរចារវាងសម្តេច ព្រះនរោតម្តសីហនុជាមួយរូបខ្ញុំហ៊ុន សែនដែលគេតែងនិយាយថា(ជំនួបសីហនុ.ហ៊ុន សែន)ថ្ងៃ២ធ្នូ១៩៨៧។

គ្មានជំនួបសីហនុ .ហ៊ុន សែនវាក៏គ្មានកិច្ចព្រមព្រៀងប៉ារីសដែរ។ យើងបានប្រើពេលជាច្រើនដើម្បី សម្រេចបានកិច្ចព្រមព្រៀងមួយនេះ។ បើគិតពីថ្ងៃ២ធ្នូ១៩៨៧ដល់២៣តុលា១៩៩១គឺមានរយះពេល១,៤២១ថ្ងៃត្រូវជា២០៣សប្តាហ៍ស្មើនិង៤៦ខែនិង ២១ថ្ងៃឬ៣ឆ្នាំ១០ខែនិង២១ថ្ងៃ។

ខ្ញុំជាមនុស្សតែម្នាក់គត់ដែលមានវេទិការចរចាច្រើនជាងគេ(ពាក្យនេះពួកតាំងខ្លួនជាបិតា២៣តុលាច្បាស់ជាពេប ជ្រាយ) ដែលអាចបញ្ជាក់បាននៅត្រង់មួយទល់បី(ខ្ញុំហ៊ុន សែនត្រូវតទល់ជាមួយសម្តេចព្រះនរោតម្តសីហនុផង ជាមួយលោកតាសឺន សានផងជាមួយខៀវ សំផនផង)ដែលពេលខ្លះជួបដោយឡែកនិងពេលខ្លះជួបរួម។

ឯដៃគូរបរទេសមិនថាប្រទេសគាំទ្រទេប្រទេសដែលមិនគាំទ្រក៏ត្រូវការជួបជាមួយហ៊ុន សែនដើម្បីពន្យល់គ្នា ឬស្វែងយល់ឬស្វែងរកការស្រុះស្រួល។

នៅក្នុងវេទិការចរចាខ្ញុំជាមនុស្សដែលមានវ័យក្មេងជាងគេក្នុងចំណោមភាគីកម្ពុជានិងប្រតិភូពីប្រទេសដែលចូលរួម ដែលចាប់ផ្តើមចរចាអាយុ៣៥ឆ្នាំនិងពេលចុះហត្ថលេខាអាយុ៣៩ឆ្នាំ។

អបអរសាទរខួបលើកទី៣៥ឆ្នាំនៃកិច្ចព្រមព្រៀងប៉ារីស២៣តុលា១៩៩១»៕ 









No comments:

Post a Comment