សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យរៀបចំការដំឡើងស័ក្តិ និងធ្វើមេដាយពិសេសជូនដល់វីរយុទ្ធជន និង វីរនគរបាល ដែលបានបំពេញភារកិច្ចឈរជើងការពារព្រំដែន ជាពិសេសអ្នកដែលបានចូលរួមប្រយុទ្ធ ៥ថ្ងៃ និង ២១ថ្ងៃ នាពេលកន្លងទៅ ព្រមទាំងបានអរគុណប្រជាពលរដ្ឋទូទាំងប្រទេសដែលបានរួមសាមគ្គីគ្នាគាំទ្រដល់វីរកងទ័ពយើង។ការគូសបញ្ជាក់របស់សម្តេចធិបតី បានធ្វើឡើងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូន ប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ។សម្តេចធិបតី បានលើកឡើងថា ការការពារជាតិទាមទារឱ្យជាតិយើងខ្លាំង តាមរយៈសេដ្ឋកិច្ច និងជីវភាពប្រជាជនរឹងមាំ។ ទន្ទឹមនឹងនេះ, ស្មារតីជាតិនិយម ដែលកើតចេញពីសង្គ្រាមនៅព្រំដែន នឹងធ្វើឱ្យកម្ពុជាកាន់តែរឹងមាំក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ព្រោះនេះជាផលប្រយោជន៍រួមរបស់ជាតិ។ឆ្លៀតនាឱកាសនោះ សម្តេចធិបតី បានរំលេចថា រាល់បញ្ហាដែលបានកើតឡើង ជាកម្លាំងចិត្តជំរុញឱ្យរាជរដ្ឋាភិបាលធ្វើការវះកាត់ និងដាក់ចេញនូវវិធានការមុតស្រួចជាក់ស្តែង ដើម្បីឱ្យជាតិកាន់តែរឹងមាំពីមួយអាណត្តិទៅមួយអាណត្តិ៕
Wednesday, 29 July 2026
Home
/
ព័ត៌មានជាតិ
/
សម្តេចធិបតី ណែនាំឱ្យរៀបចំការដំឡើងស័ក្តិ និងធ្វើមេដាយ ជូនដល់វីរយុទ្ធជន និង វីរនគរបាល ជាពិសេសអ្នកដែលបានចូលរួមប្រយុទ្ធ ៥ថ្ងៃ និង ២១ថ្ងៃកន្លងមក....
សម្តេចធិបតី ណែនាំឱ្យរៀបចំការដំឡើងស័ក្តិ និងធ្វើមេដាយ ជូនដល់វីរយុទ្ធជន និង វីរនគរបាល ជាពិសេសអ្នកដែលបានចូលរួមប្រយុទ្ធ ៥ថ្ងៃ និង ២១ថ្ងៃកន្លងមក....
Tags
# ព័ត៌មានជាតិ
Morodok-Khmengwat
អង្គភាពសារព័ត៌មាន "មរតកក្មេងវត្ត" ចេញផ្សាយព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃក្នុងន័យបំរើសង្គមជារួម ដោយមិនពាក់ពន្ធ័និន្នាការនយោបាយណាឡើយ ។ ចំពោះព័ត៌មានដែលចេញផ្សាយទៅបើមានកំហុស ឬចំណុចខ្វះខាតដោយអចេតនាណាមួយ លោកអ្នកអាចបំភ្លឺមកយើងខ្ញុំ ដើម្បីក្រុមការងារធ្វើការកែតំរូវ ក៏ដូចជាផ្សាយឡើងវិញតាមលេខទំនាក់ទំនងTelegram: 095 95 55 22 - 012 65 53 88 - 015 96 2727 ។
ព័ត៌មានជាតិ
Tags:
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)



No comments:
Post a Comment