ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27

Sunday, 25 October 2026

ព្រឹទ្ធសភាបើកសម័យប្រជុំលើកទី៦ ដើម្បីប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី និងស្តាប់របាយការណ៍លទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៥ និងលើកទី៦.....


នាព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៦រូប។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈសំខាន់ៗចំនួន២ មានដូចខាងក្រោម៖

របៀបវារៈទី១៖ ប្រកាសទទួលស្គាល់សមាជិកថ្មីព្រឹទ្ធសភា។

យោងតាមស្មារតីអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងសម័យប្រជុំលើកទី៦ ព្រឹទ្ធសភានីតិកាលទី៥ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ឡាយ បេក្ខជនជាប់ឆ្នោតបម្រុងមណ្ឌលភូមិភាគទី៥ (ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប) ត្រូវបានប្រកាសទទួលស្គាល់ជាសមាជិកថ្មីព្រឹទ្ធសភានីតិកាលទី៥ ជំនួសឯកឧត្តម ខៀវ មុត ដែលបានទទួលមរណភាព។ សមាជិកថ្មីរូបនេះ នឹងត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង។

របៀបវារៈទី២៖ ស្តាប់របាយការណ៍សង្ខេបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៥ និងលើកទី៦ នីតិកាលទី៥។

ក្នុងរបៀបវារៈទី២នេះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញឡើងអានរបាយការន៍សង្ខេបស្តីពី សកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា ក្នុងអំឡុងពេលបីខែ (៦ កក្កដា ដល់ថ្ងៃទី៥ តុលា ឆ្នាំ២០២៦) នៃចន្លោះសម័យប្រជុំលើកទី៥ និងលើកទី៦ ជូនអង្គប្រជុំបានជ្រាប៕












No comments:

Post a Comment