ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27

Sunday, 25 October 2026

ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារត្រៀមរៀបចំព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី»......


រាជធានីភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, អនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងជាសហប្រធានក្រុមការងារដឹកនាំរៀបចំព្រឹត្តិការណ៍អម (ភូមិហ្រ្វង់កូហ្វូន) បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យវឌ្ឍនភាពការងារ ស្តាប់អំពីបញ្ហាប្រឈមនានា និងពិភាក្សាអំពីដំណោះស្រាយ ព្រមទាំងពិនិត្យការត្រៀមលក្ខណៈសម្រាប់ការរៀបចំព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» (Village de la Francophonie)។ កិច្ចប្រជុំបានផ្តោតលើការពិនិត្យវឌ្ឍនភាពនៃការងារត្រៀមរៀបចំ ការសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធ និងការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាឱ្យការរៀបចំព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ព្រមទាំងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ វប្បធម៌ និងកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។​

សូមជម្រាបជូនថា ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនវត្តបទុមវតី រាជធានីភ្នំពេញ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។

ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦






No comments:

Post a Comment