ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27

Thursday, 29 October 2026

ព្រះរាជពិធីចម្រើនព្រះបរិត្ត ថ្វាយព្រះពុទ្ធជ័យមង្គល ក្នុងព្រះរាជពិធីបុណ្យខួបទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង......


AKP ភ្នំពេញ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦—

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីចម្រើនព្រះបរិត្ត ថ្វាយព្រះពុទ្ធជ័យមង្គល ក្នុងព្រះរាជពិធីបុណ្យខួបទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត នៅព្រះទីនាំងទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំង នៅព្រឹកទី២៩ ខែតុលា ឆ្នាំ២០២៦។

យាង និមន្ត និងចូលរួមក្នុងព្រះរាជពិធីនេះ មានព្រះរាជវត្តមាន និងវត្តមាន សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រះញាតិវង្សានុវង្ស សមាជិក សមាជិកា នៃឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាច្រើនរូបផងដែរ។









No comments:

Post a Comment