យោងតាមក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ផលិតផលសំបកកង់រថយន្ត ជាមធ្យមមានកំណើននាំចេញក្នុងបរិមាណ១០៤,០៥ភាគរយក្នុង១ឆ្នាំ ដែលទទួលបានចំណូលពី ២៥៨លានដុល្លារ ដល់ជាង ២ ០០៨លានដុល្លារ។
សូមបញ្ជាក់ថា រោងចក្រធំៗនៅកម្ពុជាបានផលិតសំបកកង់ម៉ាក Sailun Tire ម៉ាក Crossleader និងម៉ាក Wanli ។ បន្ទាប់ពីផលិតផលសំបកកង់រថយន្ត គឺនៅមានផលិតផលសម្ភារក្មេងលេង និងសម្ភារកីឡា ដែលមានស្ថិតិខ្ពស់ទី២ស្ថិតនៅក្នុងចំណោមផលិតផលនាំចេញTop 20 ដែលមានកំណើន ៩៣,៨៥ភាគរយក្នុង១ឆ្នាំ ដែលទទួលបានចំណូលពី ១៤០លានដុល្លារ ដល់ ១ ០០៤លានដុល្លារ។
យោងតាមក្រសួងពាណិជ្ជកម្មបានឲ្យដឹងទៀតថា ផលិតផលនាំចេញទាំងTop 20មានដូចជា គ្រឿងបន្លាស់រថយន្ត ក្តារកុងប្លាកេ ស្បែកសត្វ គ្រឿងសង្ហារឹម និងបំណែកភាគ កៅអី និងបំណែកភាគ ស្រូវ ជ័រកៅស៊ូ ដំឡូងមី អង្គរ ទោចក្រយាន ខ្សែភ្លើង និងបង្គំខ្សែភ្លើង ចង្កៀង អំពូល និងបរិធានបំភ្លឺ វាយនភណ្ឌ ប្រដាប់ក្មេងលេង ល្បែងកម្សាន្ត និងសម្ភារកីឡា គ្រឿងអេឡិចត្រូនិកផ្សេងទៀត ស្វាយចន្ទី សំបកកង់រថយន្ត សម្ភារធ្វើដំណើរនិងកាបូប ស្បែកជើង និងភាគបំណែកស្បែកជើង និងសម្លៀកបំពាក់។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឲ្យដឹងថា សហរដ្ឋអាមេរិក និងចិន គឺជាទីផ្សារបរទេសធំជាងគេបំផុតដែលទទួលទំនិញនាំចេញសំខាន់ៗពីកម្ពុជាក្នុងរយៈពេល៦ខែដើមឆ្នាំ ២០២៦ នេះ ខណះសហរដ្ឋអាមេរិក បាននាំចូលពីកម្ពុជា នូវផលិតផល សម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ស្បែកជើង គ្រឿងបង្គុំអគ្គិសនី គ្រឿងសង្ហារិម និង កង់។
ចំណែកឯទីផ្សារអន្តរជាតិដទៃទៀត រួមមាន ចិន វៀតណាម ជប៉ុន បណ្តាប្រទេសអាស៊ាននិងសហភាពអឺរ៉ុប គឺជាដៃគូធំបន្ទាប់ សម្រាប់ស្រូបយកផលិតផលកសិកម្ម ដែលរួមមានអង្ករ ស្វាយ ចេក មៀន កៅស៊ូ ដំឡូងមី ព្រមទាំងផលិតផលឧស្សាហកម្ម និងគ្រឿងបង្គុំអគ្គិសនីជាច្រើនទៀត៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន(MoINFO APP)


No comments:
Post a Comment