ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27

Monday, 28 September 2026

អ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ.....


នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ អ្នកជំនាញការអាដហុក នៃអាយស៊ីស៊ីព្រះវិហារ បានចុះពិនិត្យវាយតម្លៃវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ នឹងបានផ្តល់អនុសាសន៍ដល់អ្នកជំនាញនៃអាជ្ញាធរជាតិព្រះវិហារ ចំពោះការងារអភិរក្សនៅរមណីយដ្ឋានប្រាសាទកោះកេរ រួមមាន ប្រាសាទខ្នារ ប្រាសាទគោកគ្រង ប្រាសាទក្រចាប់ ប្រាសាទបល្ល័ង្កត្បូង ប្រាសាទក្រហមក្នុងបរិវេណប្រាសាទរួម និងប្រាសាទប្រាំ ព្រមទាំងការរៀបចំវង់ទស្សនាទេសចរផងដែរ។

បន្ទាប់មកនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ បានបន្តទស្សនកិច្ចទៅកាន់ប្រាសាទព្រះវិហារ ដើម្បីពិនិត្យវឌ្ឍនភាពការងារសង្រ្គោះបន្ទាន់ប្រាសាទព្រះវិហារ ចាប់ពីចំណុចពើយតាឌី គោបុរៈទី១ ដល់ទី៥ រងការខូចខាតដោយសារជម្លោះប្រដាប់អាវុធកាលពីឆ្នាំ២០២៥កន្លងទៅ និងការរៀបចំប្រព័ន្ធរំដោះទឹកចេញពីប្រាសាទព្រះវិហារ។ នាឱកាសនោះអ្នកជំនាញការ បានផ្តល់អនុសាសន៍បន្ថែមទៅលើទីតាំងមានហានិភ័យខ្ពស់ដែលអ្នកបច្ចេកទេសរបស់អាជ្ញាធរជាតិព្រះវិហារបានទល់ទ្ររួច និងទីតាំងមួយចំនួនទៀតដែលត្រូវធ្វើការអភរិក្សទល់ទ្របន្តទៀត។






No comments:

Post a Comment