ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27

Monday, 28 September 2026

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ដល់ដំណាំប្រជាកសិករនៅឃុំបាក់ស្នា ស្រុកបារាយណ៍.....


ស្រុកបារាយណ៍ ខេត្តកំពង់ធំ, ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងវាយតម្លៃផលប៉ះពាល់ដល់ដំណាំរបស់ប្រជាកសិករ នៅក្នុងភូមិសាស្ត្រឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍, លោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍ និងក្រុមការងារ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ដំណើរចុះពិនិត្យនេះមានគោលបំណងស្វែងយល់ពីស្ថានភាពជាក់ស្តែងនៃទឹកជំនន់ ផលប៉ះពាល់ដល់ការបង្កបង្កើនផល និងជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារដែលងាយរងគ្រោះ ដើម្បីកំណត់តម្រូវការចាំបាច់ និងសម្របសម្រួលការអន្តរាគមន៍ជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។







No comments:

Post a Comment