ភ្នំពេញ៖ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៦ នាវិមានសាមគ្គីភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Irakli Asahvili ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋហ្សកហ្ស៊ី (Georgia) ចូលជួបសម្ដែងការគួរសម និងជូនសារតាំង។
ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាលើការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្សកហ្ស៊ី ឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ៕




No comments:
Post a Comment