ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27

Wednesday, 12 August 2026

ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា អនុញ្ញាតឱ្យលោក HUANG JIANG អគ្គនាយកក្រុមហ៊ុន CDTV ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ.....

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោក HUANG JIANG អគ្គនាយកក្រុមហ៊ុន CDTV ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។ជំនួបនេះធ្វើឡើងក្នុងឱកាសដែលលោក HUANG JIANG នឹងត្រូវផ្លាស់ប្តូរទៅបម្រើការងារនៅប្រទេសចិនវិញនាពេលឆាប់ៗខាងមុខ បន្ទាប់ពីបានបំពេញបេសកកម្មនៅកម្ពុជាប្រកបដោយជោគជ័យ។ក្នុងជំនួបដ៏មានអត្ថន័យនេះ លោក HUANG JIANG បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរដែលក្រសួងព័ត៌មានបានផ្តល់ជូនក្រុមហ៊ុន CDTV កន្លងមក។លោកក៏បានឆ្លៀតឱកាសរាយការណ៍សង្ខេបអំពីស្ថានភាពអាជីវកម្ម និងលទ្ធផលនៃការអភិវឌ្ឍរបស់ក្រុមហ៊ុន CDTV ក្នុងអំឡុងពេលលោកដឹកនាំនៅកម្ពុជា។ ឯកឧត្តម នេត្រ ភក្ត្រា បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់លោក HUANG JIANG ក្នុងការអភិវឌ្ឍវិស័យព័ត៌មាន និងទំនាក់ទំនងរវាងកម្ពុជា-ចិន។ជំនួបនេះបានឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងស្ថាប័នទាំងពីរ ក៏ដូចជារវាងប្រទេសទាំងពីរ។ មុននឹងត្រឡប់ទៅប្រទេសចិនវិញ លោក HUANG JIANG បានជម្រាបលា និងជូនពរឱ្យកិច្ចសហប្រតិបត្តិការបន្តរីកចម្រើនទៅមុខកាន់តែប្រសើរ៕







No comments:

Post a Comment