(រដ្ឋបាលស្រុកស្ទឹងត្រង់)៖នាព្រឹកថ្ងៃទី០៧ ខែ សីហា ឆ្នាំ ២០២៦លោក បាន ស្រេង អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទឹងត្រង់ ដោយមានរបៀបវារៈ៖
១/របាយការណ៍លទ្ធផលការងារអនុវត្តបទបញ្ជា០១ ប.ប និងអនុក្រឹត្យលេខ០៣ អនក្រ ស្ដីពីការបង្រ្កាបបទល្មើស(Online Scams) ហៅកាត់ថា គ.ប.ឆ.ប.ស ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ដោយលោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់
២/អានសេចក្ដីសម្រេច ស្ដីពីការកែសម្រួលគណៈកម្មាការចំពោះកិច្ចថ្នាក់ស្រុក ដេីម្បីប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយលោក ស៊ុយ លេងគា នាយករដ្ឋបាលស្រុក
៣/បទអន្តរាគមន៍លេីការងារសន្ដិសុខ ការអនុវត្តបទបញ្ជា០១ ប.ប និងអនុក្រឹត្យ០៣ អនក្រ ដោយលោកមេឃុំព្រែកកក់, មេឃុំទួលព្រះឃ្លាំង ,មេឃុំពាមកោះស្នា ,នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមេសរជ្រៃ,នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ អារក្សត្នោត
៤/កិច្ចសំណូមពរពីលោកនាយករង វិទ្យាល័យ ហ៊ុន សែន មេសរជ្រៃ អោយមានការសហការ ទប់ស្កាត់សិស្សដែលគេចសាលា ពាក់ព័ន្ធនិងហាងកាហ្វេជុំវិញ
៥/ការពង្រឹងការងារ វិន័យ ទទួលខុសត្រូវលេីតួនាទីជូនប្រជាពលរដ្ឋ
៦/បូកសរុបរបាយការណ៍ បិទកិច្ចប្រជុំ







No comments:
Post a Comment