នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោកជំទាវ រួមជាមួយឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងលោកជំទាវ ឯកឧត្តម អ៉ឹម ចាន់ថុល អ្នកតំណាងរាស្ត្រមណ្ឌលក្រចេះ រួមនឹងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ អាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីប្រគេនទៀនចំណាំព្រះវស្សា ព្រមទាំងគ្រឿងរណ្តាប់មួយចំនួនដល់ព្រះសង្ឃចំនួន ២៧ វត្តនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ។
ពិធីនេះប្រព្រឹត្តទៅនៅវត្តវិហារធំ សសរ ១០០ ខេត្តក្រចេះ។















No comments:
Post a Comment