នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុងពិធីបើក វេទិកាថ្នាក់ជាតិស្តីពី «ហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)» លើកទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs» ដែលសហការរៀបចំដោយ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និង សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)។
វេទិកាថ្នាក់ជាតិនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសន្ទនា ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរាជរដ្ឋាភិបាល វិស័យធនាគារ វិស័យហិរញ្ញវត្ថុមិនមែនធនាគារ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយ និងយន្តការហិរញ្ញប្បទានប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ MSMEs។
កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ នឹងរួមចំណែកដល់ការកាត់បន្ថយគម្លាតហិរញ្ញប្បទាន និងបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ MSMEs សំដៅជំរុញការរីកចម្រើនរបស់សហគ្រាស និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
វេទិកាថ្នាក់ជាតិនេះមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៧ និងទី២៨ ខែតុលា ឆ្នាំ២០២៦។នៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ A, B និង C) រាជធានីភ្នំពេញ។







No comments:
Post a Comment