ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27

Tuesday, 27 October 2026

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយតំណាងសាលារៀនគោលដៅ ១៦០ ដើម្បីពង្រឹងគុណភាពអប់រំនៅកម្រិតមូលដ្ឋាន....


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូបង្គោល និងនាយក នាយិកា នៃសាលារៀនគោលដៅចំនួន ១៦០ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នេះ។

ជំនួបនេះធ្វើឡើងក្នុងគោលបំណង ចុះស្តាប់ដោយផ្ទាល់អំពីវឌ្ឍនភាពការងារ លទ្ធផលសម្រេចបាន និងបញ្ហាប្រឈមក្នុងការអនុវត្តកម្មវិធីសិក្សាថែមម៉ោង ព្រមទាំងវាយតម្លៃលើការអនុវត្តកន្លងមក និងស្វែងរកវិធីសាស្ត្របន្ថែមក្នុងការជំរុញការអប់រំនៅកម្រិតមូលដ្ឋាន។ ការខិតខំប្រឹងប្រែងទាំងនេះគឺដើម្បីឈានទៅអនុវត្តស្តង់ដានៃការបណ្តុះបណ្តាល លើកកម្ពស់គុណភាពអប់រំ ព្រមទាំងបណ្ដុះសិស្សានុសិស្សឱ្យមានឥរិយាបថល្អ សីលធម៌ និងការទទួលខុសត្រូវ នៅគ្រប់សាលារៀនទូទាំងប្រទេស។









No comments:

Post a Comment