ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27

Tuesday, 6 October 2026

លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើក «សន្និសីទវិទ្យាសាស្ត្រ» អបអរសាទរខួប ៨០ឆ្នាំ របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល.....


ភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សន្និសីទវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យសុខាភិបាល» ដើម្បីអបអរសាទរខួបគម្រប់ ៨០ឆ្នាំ របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស)។

ក្នុងឱកាសនោះ លោកជំទាវ បណ្ឌិត បានសម្តែងនូវក្តីសោមនស្សរីករាយ និងមោទនភាពយ៉ាងក្រៃលែងក្នុងនាមជាអតីតនិស្សិតមួយរូប ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ស.វ.ស ដែលបានដើរតួនាទីយ៉ាងសំខាន់ជាថ្នាលបណ្តុះបណ្តាលវេជ្ជបណ្ឌិត ឱសថការី ទន្តបណ្ឌិត គិលានុបដ្ឋាក និងធនធានមនុស្សផ្នែកសុខាភិបាលជាច្រើនឥតរាប់បញ្ចូល ជូនដល់ប្រទេសជាតិ៕







No comments:

Post a Comment