នារសៀលថ្ងៃពិធីសូត្រមន្តចូលវេនកាន់បិណ្ឌទី៨ នៃពិធីបុណ្យកាន់បិណ្ឌនេះដែរ លោកជំទាវបណ្ឌិត បានអញ្ជើញថ្វាយកម្រងផ្កា គ្រឿងសក្ការៈបូជា នមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត សម្តែងធម៌ទេសនា និងបត្តិទានគាថា សំដៅផ្សព្វផ្សាយមេត្តាធម៌ផងដែរ ។
ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ បារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយ សូមជួយតាមថែរក្សាពុកម៉ែ អ៊ំពូមីង បងប្អូនប្រជាជនកម្ពុជាគ្រប់ៗរូប ប្រជាជនភៀសសឹក វីរកងទ័ពកម្ពុជាគ្រប់ៗគ្នាដែលកំពុងឈរជើងការពារទឹកដី ឱ្យជួបតែសេចក្តីសុខសុភមង្គល ជាពិសេសធ្វើដំណើរទៅទីជិតទីឆ្ងាយប្រកបទៅដោយសុខសុវត្ថិភាព។















No comments:
Post a Comment