អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបញ្ជាក់ថា សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ដែលបានចាប់ផ្តើមដំណើរការកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ត្រូវបានបិទបញ្ចប់ជាផ្លូវការនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ម្សិលមិញនេះ ស្របតាមរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។
ក្នុងរយៈពេល ៣ខែកន្លងមកនេះ រដ្ឋសភាសម្រេចបាននូវសមិទ្ធផលការងារសំខាន់ៗជាច្រើន រួមមាន៖
· អនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៩ច្បាប់
· បោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល
(ឯកឧត្តម ប្រាក់ សំអឿន ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស)
· សម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
(ឯកឧត្តម សុខ ផេង)
· គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រជុំចំនួន ៦លើក និងគណៈកម្មការជំនាញនានាប្រជុំផ្ទៃក្នុង ចំនួន ៧លើក
· ការបំពេញការងារតំណាង ការចុះជួបសំណេះសំណាលសួរសុខទុក្ខពលរដ្ឋតាមមូលដ្ឋាន និងការងារការទូតសភាទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីយ៉ាងសកម្ម។
សូមអានព័ត៌មានលម្អិតនៃសេចក្តីជូនដំណឹង ក្នុងឯកសារភ្ជាប់ខាងក្រោម៖





No comments:
Post a Comment