ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27

Monday, 14 September 2026

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២៦ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍនតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) .....


(រាជធានីភ្នំពេញ​)៖ នាព្រឹកថ្ងៃអង្គារ ទី​១៥​ ខែ​កញ្ញា​ ឆ្នាំ​២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២៦ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍនតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប​ នៅទី​ស្តី​ការ​ក្រសួង​មហាផ្ទៃ​។

កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានរបៀបវារៈសំខាន់ៗដូចខាងក្រោម៖

១-ការពិនិត្យនិងអនុម័តលើកំណត់ហេតុកិច្ចប្រជុំ គ.ជ.អ.ប. លើកទី២៥។ 

២-បទបង្ហាញអំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពនិងថវិកាប្រចាំឆមាសទី១និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់ គ.ជ.អ.ប. ដោយ ឯកឧត្តម ចាន់ សុធា  ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.។

៣-បទបង្ហាញអំពីសេចក្តីព្រាងសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដោយឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។

៤-បទបង្ហាញអំពីសេចក្តីព្រាងយុទ្ធសាស្រ្តស្តីពីការបញ្ជ្រាបយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម ក្នុងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) ដោយ ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី។

៥-បទបង្ហាញអំពី សេចក្តីព្រាងយុទ្ធសាស្រ្តស្តីពីនិរន្តរភាពការងារគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ សង្កាត់ ដោយឯកឧត្តម ម៉ាអុន ម៉ាអូណាត  អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.។

៦-បញ្ហាផ្សេងៗ។













No comments:

Post a Comment