(ភ្នំពេញ)៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការកងពលតូចលេខ៧០ បានទទួលស្វាគមន៍ដំណេីរទស្សនៈកិច្ចរបស់លោកវរសេនីយ៍ឯក ង្វៀន ម៉ាញ់ថាំង មេបញ្ជាការរង កងពលធំលេខ៣០១ បញ្ជាការដ្ឋានរដ្ឋធានីហាណូយ ក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណប្រតិភូ នៅទីបញ្ជាការកងពលតូចលេខ៧០។
លោកឧត្តមសេនីយ៍ឯក ហែម ថា មានប្រសាសន៍ថា ដំណេីរទស្សនៈកិច្ចនេះបានពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា-វៀតណាម ជាពិសេសរវាងកងពលតូចលេខ៧០ កងទ័ពជេីងគោក និងកងពលធំលេខ៣០១ បញ្ជាការដ្ឋានរដ្ឋធានីហាណូយ អោយកាន់តែរឹងមាំបន្ថែមទៀត។
ជាការឆ្លើយតប លោកវរសេនីយ៍ឯក ង្វៀន ម៉ាញ់ថាំង បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោកមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងពលតូចលេខ៧០ ហេីយលោកវរសេនីយ៍ឯក ក៏បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម។
ចុងបញ្ចប់នៃកម្មពិធី លោកឧត្តមសេនីយ៍ឯក ហែម ថា បានជូនពរលោកវរសេនីយ៍ឯក ង្វៀន ម៉ាញ់ថាំង និងគណប្រតិភូ សូមជួបតែពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡេីយ៕











No comments:
Post a Comment