នៅថ្ងៃអាទិត្យ និងថ្ងៃចន្ទ ទី១៩ -២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឱ្យលោកស្រី ស្បោង សំបូរ និងក្រុមការងារ នាំយកនូវបច្ច័យចំនួន៥ពាន់ដុល្លារ មកចូលរួមឧបត្ថម្ភគាំទ្រក្នុងពិធីបើកវគ្គសិក្សាព្រះសមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន នៅវត្តកែវមណីជោតិ (រកាកោងក្រៅ) ដែលស្ថិតនៅភូមិរកាកោង ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលជាទីកន្លែងអប់រំផ្លូវចិត្ត នឹងធ្វើវិបស្សនា។
ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះថេរានុត្ថេរៈ ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទជាច្រើន ក្នុងការគោរពបដិបត្តិអប់រំផ្លូវចិត្តតាមបែបសមថវិបស្សនាកម្មដ្ឋាន។
ការធ្វើវិបស្សនា នឹងជួយកាត់បន្ថយភាពតានតឹង និងការព្រួយបារម្ភ បង្កើនការផ្ចង់អារម្មណ៍ និងការយល់ដឹង កាន់តែច្បាស់អំពីអារម្មណ៍របស់ខ្លួនឯង។ វាក៏អាចជួយ បង្កើតឱ្យមានភាពស្ងប់ស្ងាត់ផ្លូវចិត្ត និងជម្រៅនៃការយល់ដឹងពីខ្លួនឯងផងដែរ៕ ផ្សាយ៖ កន ចំណាន










No comments:
Post a Comment