ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27

Sunday, 26 July 2026

ឯកឧត្តម ឃួង ស្រេង ជម្រុញសមាជិកបក្សថ្មីនៅខណ្ឌព្រែកព្នៅជិត ៣,០០០នាក់ ឱ្យក្លាយជាសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាសម្រាប់ឆ្នាំ២០២៧ និង២០២៨.......

(ភ្នំពេញ)÷សមាជិក សមាជិការ គណបក្សប្រជាជាជនកម្ពុជាខណ្ឌព្រែកព្នៅថ្មី ចំនួនជិត៣០០០រូប មកពីសង្កាត់ទាំង៥ ត្រូវបានប្រកាសបញ្ចូលជាសមាជិក នាព្រឹកថ្ងៃទី២៦កក្កដា២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្ដម ឃួ ង ស្រេង សមាជិក គណៈកម្មាធិកា រ កណ្តាល គណបក្ស ប្រជាជន កម្ពុជា,ប្រធានគណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ នៅទីស្នាក់ការគណបក្សប្រជាជាជនកម្ពុជាខណ្ឌព្រែកព្នៅ។២៦ កក្កដា ២០២៦ចែករំលែកភ្នំពេញ៖សមាជិក សមាជិការ គណបក្សប្រជាជាជនកម្ពុជាខណ្ឌព្រែកព្នៅថ្មី ចំនួនជិត៣០០០រូប មកពីសង្កាត់ទាំង៥ ត្រូវបានប្រកាសបញ្ចូលជាសមាជិក នាព្រឹកថ្ងៃទី២៦កក្កដា២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្ដម  ឃួ ស្រេង សមាជិក គណៈកម្មាធិកា កណ្តាល គណបក្ស ប្រជាជន កម្ពុជា,ប្រធានគណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ នៅទីស្នាក់ការគណបក្សប្រជាជាជនកម្ពុជាខណ្ឌព្រែកព្នៅ។   ឯកឧត្ដមឃួង ស្រេង ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើង ពីវីរៈភាពរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជាជនកម្ពុជាដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីរំដោះប្រទេសជាតិនិងប្រជាជនឱ្យរួចផុតពីសេចក្តីស្លាប់និងបានស្តារប្រទេសជាតិចេញពីចំណុចសូន្យ ឱ្យមានការអភិវឌ្ឍន៍ប្រទេសជាតិរីកចំរើនរហូតមកដល់បច្ចុប្បន្ននេះនិងមានចក្ខុវិស័យធ្វើឱ្យកម្ពុជាក្លាយជា ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជា ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។  ឯកឧត្ដមឃួង ស្រេង បន្តថា៖ គណបក្សប្រជាជនកម្ពុជា តែងតែដើរជួរមុខ ក្នុងកិច្ចការពារអាយុជីវិតប្រជាពលរដ្ឋ។ជាក់ស្តែង ខណៈប្រទេសកម្ពុជាកំពុងប្រឈមជាមួយជម្ងឺរcovid -19រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ រហូតទប់ស្កាត់នូវការរាតត្បាតជម្ងឺដ៏សាហាវនេះបានជោគជ័យ និងធ្វើអោយប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ក្នុងពិភពលោក ។ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មិនរត់ចោលប្រជាពលរដ្ឋឡើយ ពោលគឺមានសុខរួមសុខ មានទុក្ខរួមទុក្ខជាមួយប្រជាពលរដ្ឋ។ សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋជឿទុកចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតឈ្នះភ្លូកទឹកភ្លូកដីកាលពីឆ្នាំ២០២៣កន្លងមកនេះ។  ឯកឧត្ដមប្រធានគណបក្សបន្តថា៖ ការសម្រេចចិត្តរបស់ បងប្អូន ក្មួយៗ នាពេលនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវដោយសារតែក្មួយៗ បានមើលឃើញពីការយកចិត្តទុកដាក់ និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរក សន្តិភាពនិងការអភិវឌ្ឍជាតិ។ឯកឧត្ដមឃួង ស្រេង បានបន្តទៀតថា៖ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី បានអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចំរើន លើគ្រប់វិស័យ និងបានប្តេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងកិច្ចការពារបូរណៈភាពទឹកដី មិនឱ្យបាត់បង់ឡើយ។ឯកឧត្ដមបន្ថែមថាសូមសមាជិកបក្សមានការជឿងជាក់និងគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការនានា របស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្នុងវិវាទព្រំដែនកម្ពុជា-ថៃនិងការធ្វើពហិការមិនប្រើប្រាស់ទំនិញរបស់ថៃ។ពាក់ព័ន្ធនឹងការប្រកាសទទួលស្គាល់សមាជិកបក្សថ្មីនាថ្ងៃនេះឯកឧត្ដមឃួង ស្រេងបានសូមឱ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោតឆ្នាំ២០២៧និង២០២៨ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចំរើនរុងរឿងបន្ថែមទៀត។  ក្នុងឱកាសនោះដែរលោកធឹម សំអាន សមាជិក គណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ ក៏បានរាយការណ៍ពីការងារបំរើសេវាជូនប្រជាពលរដ្ឋតាមរយៈច្រកចេញ ចូលតែមួយ ការងារការពារសន្តិសុខ សណ្តាប់ធ្នាប់និងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន រហូតធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត។  លោកធឹម សំអាន បានបញ្ជាក់ឱ្យដឹងថា សមាជិក សមាជិកា បក្សដែលចូលមកជាសមាជិកគណបក្សប្រជាជាជនកម្ពុជាខណ្ឌព្រែកព្នៅថ្មី និងប្រកាសបញ្ចូលនាពេលនេះមានចំនួន២៩០៣រូប មកពី៥សង្កាត់ នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ។លោកប្តេជ្ញាចិត្តថានឹងដណ្តើមយកជ័យជំនៈក្នុងការបោះឆ្នោត២០២៧និង២០២៨ខាងមុខនេះឱ្យបាន៕







No comments:

Post a Comment