ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក « យុទ្ធនាការសម្អាតទន្លេដើម្បីលើកកម្ពស់ទេសចរណ៍តាមដងទន្លេប្រកបដោយនិរន្តរភាព និងកាត់បន្ថយសំណល់ប្លាស្ទិក» ក្រោមពាក្យស្លោក «ទន្លេដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីប្រជាជន និងប្រជាជនដើម្បីទន្លេគ្មានប្លាស្ទិក» គឺជាយុទ្ធនាការមួយដ៏មានសារៈសំខាន់ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍ អភិរក្សបរិស្ថាន ធនធានធម្មជាតិនៅក្នុងទន្លេ ចូលរួមរក្សាបាននូវសោភណភាព សន្តិសុខស្បៀង និង ជំរុញកំណើនសេដ្ឋកិច្ច សង្គម សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
ក្នុងពិធីដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្ដម ឌី រ៉ាដូ អភិបាលរងនៃគណៈអភិបាលសៀមរាប តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប, Mr. Shifaz Ahmed អ្នកជំនាញ និងជាតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា (UNDP) ឯកឧត្ដម លោកជំទាវតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ, តំណាងអង្គការសម្អាតទន្លេ សមុទ្រ, ឯកឧត្ដម លោកជំទាវ លោក លោកស្រីប្រតិបត្តិករទេសចរណ៍, បងប្អូនប្រតិបត្តិករទូកទេសចរណ៍, អាជីវករលក់ដូរ, និងប្អូនៗ ក្មួយៗ យុវជនស.ស.យ.ក. យុវជនកាយឬទ្ធិ យុវជនអ.ម.ត., ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ប្រមាណ ៦០០នាក់។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះ ចំពោះគំនិតផ្ដួចផ្ដើមរបស់អង្គការសម្អាតទន្លេ-សមុទ្រ តាមរយៈគម្រោងគ្រប់គ្រងសំណល់ប្លាស្ទិកនៅអាស៊ី និងប៉ាស៊ីហ្វិក ដែលទទួលបានការគាំទ្រពីមូលនិធិកូកាកូឡា (The Coca-Cola Foundation) និងអនុវត្តដោយអង្គការ UNDP ប្រចាំកម្ពុជា, រដ្ឋបាលខេត្តសៀមរាប, ដៃគូឧបត្ថម្ភ, និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាបរិស្ថាន សោភណភាព សុខុមាលភាព ការគ្រប់គ្រងសំណល់ប្លាស្ទិក និងការបង្កើនភាពស្អាត និងសោភណភាពបៃតង ដែលជាកាតាលីករមួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជា ដើម្បីលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ជាគោលដៅទេសចរណ៍ ស្អាត, ឆ្លាត, និង បៃតង។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសរំលេចជូនថា ទន្លេ គឺជាផលិតផលទេសចរណ៍ដ៏មានសក្តានុពល និងមានភាពទាក់ទាញ, ដូចជា តាមរយៈការធ្វើដំណើរកម្សាន្តតាមនាវា, ការទស្សនាថ្ងៃរៀបលិចលើផ្ទៃទឹក និងការស្វែងយល់ពីជីវភាពសហគមន៍តាមដងទន្លេ បានក្លាយជាបទពិសោធដែលមិនអាចខ្វះបាន សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាខេត្តសៀមរាប, ជាពិសេសនៅតំបន់ចុងឃ្នៀស។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនបន្ថែមថា ការរក្សានិរន្តរភាព និងសុខុមាលភាពនៃប្រព័ន្ធអេកូឡូស៊ីទន្លេ គឺជាកិច្ចការពារបរិស្ថានផង និងជាការការពារអនាគតនៃវិស័យទេសចរណ៍ ការធានានូវនិរន្តរភាព សន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាមនុស្សជាតិគ្រប់ជំនាន់ ស្របតាមពាក្យស្លោករបស់យុទ្ធនាការរបស់យើង គឺ «ទន្លេដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីប្រជាជន និងប្រជាជនដើម្បីទន្លេគ្មានប្លាស្ទិក» ដែលបង្ហាញពីការភ្ជាប់គ្នារវាងការអភិវឌ្ឍទេសចរណ៍ ការរស់នៅរបស់ប្រជាជន និងការពារបរិស្ថានទន្លេឱ្យស្អាតបរិសុទ្ធ។
ខេត្តសៀមរាប ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦
Clean Rivers Attract Tourists! Thriving Tourism Increases Local People’s Income!
Participating in river clean-up activities and reducing plastic waste today is a valuable investment in the future of tourism, the environment, and local communities.
H.E. HUOT Hak, Minister of Tourism, presided over the opening ceremony of the “River Clean-up Campaign to Promote Sustainable River Tourism and Reduce Plastic Waste,” held under the slogan: “Rivers for Tourism, Tourism for the People, and People for Plastic-Free Rivers.”
This highly significant campaign contributes to development, environmental conservation, and the protection of natural resources in rivers. It also helps preserve the beauty of river environments, strengthen food security, promote socio-economic growth, reduce poverty, and improve the livelihoods of local communities.
The important ceremony was attended by Their Excellencies and Lok Chumteavs, leaders of the Ministry of Tourism; H.E. Dy Rado, Deputy Governor of Siem Reap Province, representing H.E. Prak Sophoan, Governor of Siem Reap Province; Mr. Shifaz Ahmed, Technical Expert and Representative of the United Nations Development Programme in Cambodia (UNDP Cambodia); representatives of relevant ministries and institutions; representatives of the River Ocean Cleanup Organization; tourism operators; tourist boat operators; local vendors; members of the Union of Youth Federations of Cambodia, Scouts, Cambodian Red Cross Youth, and other youth groups; as well as national and international distinguished guests, totalling approximately 600 participants.
On this occasion, H.E. the Minister expressed his profound appreciation and sincere commendation for the initiative of the River Ocean Cleanup Organization through the Plastic Waste Management Project in Asia and the Pacific, supported by The Coca-Cola Foundation and implemented by UNDP Cambodia, in collaboration with the Siem Reap Provincial Administration, supporting partners, and all relevant stakeholders.
He praised their strong commitment to environmental protection, public cleanliness, well-being, plastic waste management, and the promotion of clean, green, and attractive surroundings. These efforts serve as an important catalyst for attracting national and international tourists to Cambodia and enhancing the country’s competitiveness as a clean, smart, and green tourism destination.
H.E. the Minister also highlighted that rivers are highly promising and attractive tourism products. River cruises, sunset viewing over the water, and opportunities to learn about the livelihoods of riverside communities have become indispensable experiences for both domestic and international tourists visiting Siem Reap Province, particularly the Chong Kneas area.
Furthermore, H.E. the Minister underscored that maintaining the sustainability and health of river ecosystems is not only an act of environmental protection, but also an investment in the future of the tourism sector. It contributes to sustainability, food security, and the livelihoods of the Cambodian people, as well as the well-being of humanity across generations.
This vision is fully reflected in the campaign slogan: “Rivers for Tourism, Tourism for the People, and People for Plastic-Free Rivers,” which demonstrates the interconnected relationship between tourism development, the livelihoods of local communities, and the protection of clean and healthy river environments.
Siem Reap Province, Morning of 31 July 2026









No comments:
Post a Comment